មូលដ្ឋានគ្រឹះនៃ KhmerPay ស្ថិតនៅលើភាពសកម្មរបស់យើងក្នុងការធ្វើអោយសម្រេចបាន ការទូទាត់ដោយគ្មានសាច់ប្រាក់ជាចម្បងតាមរយៈឌីជីថល។ ទោះបីជាដំណើររបស់យើងទើបតែចាប់ផ្តើមក៏ដោយ ក៏យើងជឿជាក់ថានឹងសម្រេចបាននូវគោលដៅសំខាន់ៗជាច្រើននាពេលខាងមុខ ដែលនឹងជំរុញយើងឱ្យក្លាយជាគ្រឹះស្ថានឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ KhmerPay គឺជាដំណោះស្រាយក្នុងការទូទាត់ចម្រុះ ដែលត្រូវបានបង្កើតឡើង និង ដើរតួនាទីសំខាន់ក្នុងការអនុញ្ញាតអោយប្រជាពលរដ្ឋខ្មែរ អាចប្រើប្រាស់ការទូទាត់តាមបែបឌីជីថលកាន់តែខ្លាំងឡើង។ សេវាកម្មរបស់យើងផ្តល់ជូនដល់អ្នកប្រើប្រាស់ទូទៅ ចាប់ពីអ្នកប្រើប្រាស់ធម្មតា រហូតដល់សហគ្រាសធុនតូចនិងមធ្យម និងសាជីវកម្មដែលដំណើរការប្រតិបត្តិការក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ។ យើងកំពុងខិតខំឥតឈប់ឈរដើម្បីជួយអតិថិជនរបស់យើង អោយសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ក្នុងលក្ខណៈមួយដែលសមស្របទៅនឹងយុគសម័យទំនើបតាមរយៈនៃការផ្តល់សេវាកម្មដែលមានស្តង់ដារមួយ ការប្រកាន់ខ្ជាប់យ៉ាងប្រុងប្រយ័ត្ន ចំពោះតម្រូវការបទប្បញ្ញត្តិរបស់ធនាគារជាតិ។ នាពេលអនាគត គ្រឹះស្ថានយើងនឹងមានប្រព័ន្ធជាច្រើន ដើម្បីធានាថាការប្រកបអាជីវកម្ម និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបបានជាប់លាប់ទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជា។ លោក ស៊ូ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ
Dr. Xu RithyChairman and CEO